បងប្អូនមុខជាស្គាល់ច្បាស់មិនខាន ខ្ញុង តារាកំប្លែងស្រីដែលមានសំនួនវោហាស័ព្ទធ្វើឲ្យបងប្អូនផ្ទុះសំណើចគ្រប់ពេលតាមរយៈកាយវិការ និងពាក្យសម្តី។​ ចូលដល់ដើមឆ្នាំ២០១៩ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ហាក់រាសីឡើងស្រឺតៗ ដោយនាងមានការងារបន្តបន្ទាប់សម្តែងកំប្លែងផង និងមានមុខរបរផ្ទាល់ខ្លួនដូចជាលក់សាច់ក្រក ប្រហុកខ្ទិះជាដើម ដែលធ្វើឲ្យតារាកំប្លែងរូបនេះរកពេលសម្រាកគ្មាន។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះថ្មីៗនេះ ខ្ញុង បានបង្ហាញនូវរថយន្តទំនើបថ្មីមួយគ្រឿងគឺ ឡង់គ្រឺស័រ ២០១៩ ដែលមានតម្លៃប្រមាណជា១០ម៉ឺនដុល្លារអាមេរិក។ ជាក់ស្តែងណាស់រថយន្តមួយគ្រឿងនេះ ខ្ញុង បានអះអាងថាជាកម្លាំងញើសឈាមដែលខ្លួនខិតខំរកមកយ៉ាងលំបាក ដោយតារាកំប្លែងរូបនេះបានធ្វើការរៀបរាប់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា “ខ្ញុំប្រឹងរាល់ថ្ងៃស្ទើរងាប់ស្ទើររស់ ចឹងវាមិនចំលែកទេដែលខ្ញុំទទួលបាននៅអ្វីដែលខ្ញុំប្រាថ្នានោះ ព្រោះវាបានមកពីការតស៊ូរបស់ខ្ញុំ អរគុណកំលាំងចិត្ត”៕