តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស បានប្រកាសនៅលើ Facebook នាងថា គណនី Facebook របស់នាងត្រូវបានគេលួចចូលទៅ Hack និងបន្លំផ្ញើរសារទៅមិត្តភក្រ័របស់នាងនៅ ដើម្បីសុំយកលេខកូដ។ ការប្រកាសក្តែងៗរបស់តារាចម្រៀងស្រីរូបនេះបានធ្វើឡើងកាលពីយប់មិញនេះ ហើយនាងបានសរសេររៀបរាប់យ៉ាងច្បាស់នៅលើ ហ្វេសប៊ុកថា៖

“សួស្តីអ្នកទាំងអស់គ្នា ប៉ុន្មានថ្ងៃនេះមានជនខិលខូចលួចចូល Hack អាខោនហ្វេសប៊ុករបស់នាងខ្ញុំ Sokun Nisa ដោយបន្លំផ្ញើសារទៅ មិត្តភក្តិក្នុង ហ្វេសប៊ុកដើម្បីសុំលេខកូដ ប្រសិនបើបងប្អូន បានទទួលសារចម្លែក ដែលថានាងខ្ញុំបានផ្ញើសារទៅលេខទូរស័ព្ទហើយសុំឲ្យ ScreenShot សារនោះមកវិញ សូមកុំធ្វើតាមឲ្យសោះ រឺ Remove សារនោះចោលភ្លាម ព្រោះ Account របស់នាងខ្ញុំត្រូវបានប្តូរលេខសម្ងាត់ ហើយបានផ្លាស់ប្តូរព័ត៌មានជាច្រើន ដោយដឹងថាត្រូវបានគេធ្វើវិធីផ្ញើសារនេះដូចការ Hack Account ឯកជនមួយទៀតរបស់ខ្ញុំផងដែរ សូមមេត្តាបងប្អូនជួយចែកចាយព័ត៌មាននេះបន្តទៀតផង សូមអរគុណ”