គូស្នេហ៍ថ្មីថ្មោងដែលកំពុងអង្រួនចិត្តប្រិយមិត្តទន្ទឹងរង់ចាំដំណឹងល្អ សួស វីហ្សា និងតារាសម្តែងប្រុស ថមមី ហាក់កាន់តែល្អូកល្អើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្មីៗនេះ អ្នកទាំងពីរក៏បានសាងអនុស្សាវរីយ៍រួមគ្នាជាច្រើន ព្រមទាំងបានទិញផ្ទះវីឡាថ្មី រស់នៅជុំគ្នា លើសពីនេះក៏មានការទិញរថយន្តជាកាដូពញាក់អារម្មណ៍ផងដែរ។

គេសង្កេតឃើញថាគូស្នេហ៍មួយគូនេះហាក់មមាញឹកជាខ្លាំងស្ទើររកពេលសម្រាកគ្មាន។ យ៉ាងណាមិញគ្រាន់តែស្បើយការងារបានបន្តិច ថមមី ដឹកដៃ សួស វីហ្សា ទៅលេង និងដើរកម្សាន្តនៅឯប្រទេសថៃភ្លាមតែម្តង ដោយពួកគេបានចែករំលែករូបភាពផ្អែមល្ហែមជាច្រើន។ មុននេះបន្តិចស្រាប់តែមហាជនស្ទើរតែបាក់ចង្កេះព្រោះតែឃើញរូប សួស វីហ្សា និង ថមមី នៅក្នុងឈុតហែលទឹកសិចស៊ីប្លែក តែការពិតជាម៉ូតអាវសោះ។ សួស វីហ្សា ក៏បានបង្ហើរសារអមជាមួយរូបភាពប្លែកភ្នែកទាំងនេះផងដែរថា «ឆឺតៗ មកទៀតហេីយ មេីលអោយជាក់សិនចាំញាក់ចិញ្ចេីម មេីលរាងស្អាតកប់ គេថាគេហេីយនឹងហា៎ Tommy Real»៕