ប្រិយមិត្តប្រាកដជាស្គាល់តារាហ្វេសបុក Peypeydy ជាក់ជាមិនខាន ដោយសារគាត់ល្បីល្បាញក្នុងបណ្តាញសង្គមហ្វេសបុក ហើយគាត់ជាតារាម្នាក់ដែលតែងតែនាំប្រិយមិត្តក្នុងហ្វេសបុកសើចសប្បាយ ជាពិសេសគាត់តែងតែរិះគន់រឿងហួសចិត្តតាមរយៈការ Live នៅក្នុងហ្វេសបុកផេកផ្លូវការរបស់លោក។ ដោយការខិតខំប្រឹងប្រែងរកស៉ី និងសម្តែង លោកបានទទួលជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ ហើយមុននេះបន្តិចលោកបានបង្ហោះពីរថយន្តថ្មីរបស់លោក ដោយរៀបរាប់ពីការតស៊ូរបស់លោក។ សុំប្រិយមិត្តអាន Caption របស់គាត់ខាងក្រោម៖

“ឡាននេះ ចាត់ទុកជាកាដូសំរាប់ខួបកំណើតឆ្នាំនេះ Haterប្រាកដជានិយាយថា អាអួត គ្រាន់តែចឹងសោះក៏ផុសដែរ ប៉ុន្តែ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯង ដែលខ្ញុំអាចទិញវាដោយសមត្ថភាពខ្លួនឯង ពីមនុស្សដែល រៀនមិនពូកែ គ្មានចំណាត់ថ្នាក់ល្អក្នុងសាលា ជាមនុស្សម្នាក់ដែលអ្នកធ្លាប់មើលងាយ ថ្ងៃនេះខ្ញុំមិនមែនជាមនុស្សមិនបានការទៀតទេ ខ្ញុំចាប់ផ្តើមរៀនរស់ដោយពឹងផ្អែកលើខ្លួនឯង តាំងពីឆ្នាំ 2011

ដោយមិនចាយលុយអ្នកផ្ទះសោះ វាមិនមែនជារឿងងាយស្រួលនោះទេ ខ្ញុំជួបអស់ហើយ ពាក្យឌឺដង មិនអោយតំលៃ បំបាក់ទឹកចិត្ត តែខ្ញុំនៅតែខំប្រឹងដើរមកដល់ថ្ងៃនេះ ដូច្នេះហើយ ទើបខ្ញុំគិតថា ទោះខ្ញុំមិនមែនជាមនុស្សល្អក្នុងខួរក្បាលអ្នកដទៃ តែអ្វីៗគឺខ្ញុំតស៊ូដោយខ្លួនឯង យើងមិនអាចហាមឃាត់អ្នកដទៃមិនអោយស្អប់យើងបានទេ តែយើងអាចធ្វើអោយមនុស្សទាំងនោះដឹងថា អ្វីដែលគេគិត អ្វីដែលគេយល់ឃើញ គឺខុសស្រលះ។” ប្រភព៖ Pey pey dy