ប្រិយមិត្តនៅលើបណ្តាញសង្គមច្បាស់ជាស្គាល់នូវតារាហ្វេសប៊ុកអ្នកនាង ម៉ូនីកា ហៅ Kaka Kh Australia ដែលអ្នកនាងតែងតែធ្វើការបង្ហោះវីដេអូឬធ្វើការ live បញ្ចេញមតិទាក់ទងរឿងរ៉ាវនៅក្នុងសង្គម។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះអ្នកនាង Kaka Kh ក៏បានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនដែលមានចំណងជើង “សំនួរ” ជាបទពោរពេញដោយមនោសញ្ចេតនា។

ដោយអ្នកនាង Kaka Kh បានសរសេរសារយ៉ាងខ្លីថា៖ “សូមផ្ញើបទចម្រៀងថ្មីជូនជាចំណងដៃ ដល់អ្នកគាំទ្រនាងខ្ញុំទាំងអស់គ្នាមុនពេលដែលខ្ញុំត្រឡប់ទៅអូស្ត្រាលីវិញ”។ ក្រោយពីបានបង្ហោះបទចម្រៀងមួយបទនេះ អ្នកនាង kaka kh ទទួលបានការកោតសរសើរខ្លាំងពីសំណាក់អ្នកគាំទ្រ៕ តោះមកស្តាប់នៅខាងក្រោមនេះ៖