គង់ ចាន់ស្រីមុំ អតីតតារាសម្តែងស្រីដែលមានប្រជាប្រិយភាពខ្ពស់ជាម្តាយនាងតូចគួរឲ្យស្រលាញ់ ម៉ូម៉ូ បានធ្វើរឿងដ៏គួរឲ្យកោតសរសើរមួយកាលពីថ្មីៗនេះ។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាមួយតារាសម្តែងលោក គឹម សីហា តារាស្រីរូបនេះបានបោះបង់ចោលអាជីពជាតារាសម្តែងដោយនាងស្រវ៉ាចាប់មុខរបររកស៊ីផ្ទាល់ខ្លួន និងធ្វើជាតារាម៉ូឌែលតំណាងផលិតផលវិញ។

ស្រាប់តែមុននេះបន្តិចនាងបានបង្ហោះរូបភាពប្រកបស្នាមញញឹមដ៏រីករាយចេញពីចិត្តពិតរបស់នាង ជាមួយនឹងអ៊ុំប្រុសអ៊ុំស្រីចាស់ៗជាច្រើននាក់នៅលើទឹកដីអង្គរ ខេត្តសៀមរាបជាមួយសារមួយឃ្លារៀបរាប់ថា «ម៉ាក់យាយប្រាប់ថា​ ម៉ាក់​យាយរំភេីបណាស់​ មិននឹកស្មានថាខ្លួនបានមកដល់ទីនេះ ធ្លាប់តែគិតជាយូរណាស់មកហេីយ​ ជាទឹកដីដែលលោកយាយចង់មកឃេីញផ្ទាល់ភ្នែក។​ ពេលនេះបានប៉ះ​ បានមេីលពិតជាអស្ចារ្យមែន ស្តាប់​ហេីយមានអារម្មណ៍​ សប្បាយចិត្ត​ និងរំភេីបជំនួសម៉ាក់យាយណាស់​ ពេលនេះចៅបានបំពេញបំណងលោកយាយ និងឃេីញស្នាមសេីចរបស់លោកយាយរហូតដល់ទៅ ៧០​ នាក់​»៕