ដួង ម៉ានិច តារាសម្តែងស្រីដែលមានប្រជាប្រិយភាពខ្ពស់ មានរូបសម្រស់ស្រស់ស្អាតកំពុងវាយលុកទីផ្សាសិល្បៈខ្មែរយ៉ាងសស្រាក់សស្រាំ។ ថ្មីៗនេះគេសង្កេតឃើញថាតារាសម្តែងស្រីរូបនេះហាក់មមាញឹកជាមួយការងារសិល្បៈជាខ្លាំងដោយនាងក្តោបបានតំណែងតួឯកនៅក្នុងរឿងជាច្រើនមិនថារឿងភាគចាក់តាមទូរទស្សន៍ ឬខ្សែភាពយន្តខ្នាតធំនោះឡើយ។

ដោយឡែកកាលពីថ្ងៃ២២ ខែឧសភា ម្សិលមិញដែលត្រូវនឹងថ្ងៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាបុណ្យប្រពៃណីខ្មែរធ្វើឡើងជារៀងរាល់ឆ្នាំ ដួង ម៉ានិច បានស្លៀកពាក់ឈុតសសមាធិ ស្តាប់ព្រោះធម៌ដើម្បីបានសេចក្តីស្ងប់ និងចិត្តជ្រះថ្លា។ នាងបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា «ថ្ងែនេះជាថ្ងែព្រះរាជពិធីច្រត់ព្រះនង្គ័ល កូនសូមអគុណ លោកម៉ែ វត្តី កូនជ្រះថ្លាណាស់ ដែលបានចូលរួមស្តាប់ ព្រះសង្ឃនិមន្តមកពីប្រទេសភូមា ទេសនា និង​ ពិធីធ្វេីវបស្សនាកម្មដ្ឋាន សមាធិ នៅថ្ងៃទី ២២ នេះ។ បងប្អូនដែលអត់បានមកចូលរួម សូមអនុមោទនាបុណ្យពីចម្ងាយផងចុះ»៕