ថន លក្ខិណា ឆ្លៀតពេលទំនេរពីការងារជុំបងប្អូនក្រុមគ្រួសារ ធ្វើពិធីបុណ្យគម្រប់ខួប១០ឆ្នាំជូនលោកយាយដែលចែកឋានទៅ ដោយចិត្តជ្រះថ្លា

ថន លក្ខិណា តារាសម្តែង និងពិធីការិនីមានប្រជាប្រិយភាពខ្ពស់ ជាមួយបទពិសោធន៍ប្រឡូកសិល្បៈអស់រយៈពេលជាង១០ឆ្នាំ។ មួយរយៈក្រោយនេះបើទោះបីជានាងពុំសូវបង្ហាញវត្តមានចេញសម្តែងកាយវិការចម្រៀង និងខ្សែភាពយន្ត តែសន្ទុះនៃការគាំទ្រ និងការងារហាក់មិនទំនេរនោះឡើយ ព្រោះតែនាងគឺត្រូវបានគេទទួលស្គាល់ថាជាពិធីការិនីដ៏ពូកែសំនួនវោហាស័ព្ទមួយរូបនៃព្រះរាជាណាចក្រកម្ពុជា។

កាលពីថ្ងៃទី២២ ខែឧសភា ដែលត្រូវនឹងថ្ងៃនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ថន លក្ខិណា បានឆ្លៀតពេលទំនេរពីការងារជុំបងប្អូនក្រុមគ្រួសាររៀបចំពិធីសូត្រមន្ត បង្សុកូល និងរាប់បាតដើម្បីឧទ្ទិសកុសលជូនលោកយាយរបស់ខ្លួនដែលបានចែកឋានទៅអស់រយៈពេល១០ឆ្នាំ។ នាងបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា «ថ្ងៃពុធទី ២២ ខែឧសភា ២០១៩ កូន ចៅ ចៅទួត បានធ្វើបុណ្យគម្រប់ខួប ១០ ឆ្នាំជូនលោកយាយដែលបានចែកឋានទៅ។ សូមអរគុណដល់បងប្អូនញាតិមិត្តជិតឆ្ងាយដែលបានចូលរួមកម្មវិធីបុណ្យនៅក្នុងថ្ងៃនេះ សូមជូនបុណ្យ​ និងសូមជូនពរអោយបងប្អូនទាំងអស់ជួបតែសំណាងល្អ»៕

Written By

SAM