មានរឿងជាច្រើនដែលយើងមិនបានចាប់អារម្មណ៍ ចំពោះសញ្ញាមិនប្រក្រតីមួយចំនួននៅលើរាងកាយ មិនតែប៉ុណ្ណោះថែមទាំងមិនយកចិត្តទុកដាក់ថែមទៀតផង ដែលជាហេតុធ្វើឲ្យអ្នកអាចទទួលរងគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនបើអ្នកមិនទទួលបានការព្យាបាលទាន់ពេលវេលា។ ជាមួយគ្នានេះដែរ អការៈដែលកើតមាននៅលើមុខខាងក្រោមនេះ ជាសញ្ញាបង្ហាញពីបញ្ហាសុខភាពដែលអ្នកគួរតែយកចិត្ត​ទុកដាក់ និងប្រញាប់ទៅព្យាបាលផងដែរ ប្រសិនបើអ្នករកឃើញថាអ្នកមានអាការៈទាំងនោះ៖

ទី១. របកស្បែក ឬ ប្រែពណ៌ជុំវិញមាត់ និងច្រមុះ៖ ប្រសិនបើស្បែករបស់អ្នករបក ឬ ប្រែទៅជាពណ៌ខៀវខ្ចីនៅជុំវិញមាត់ និងច្រមុះ មានន័យថាអ្នកមិនបានទទួលជាតិអុកស៊ីហ្សែនគ្រប់គ្រាន់ ដោយសារចរន្តឈាមខ្សោយ ដូចនេះអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ និងទទួលការព្យាបាលឲ្យបានឈាប់រហ័ស។

ទី២. រមាស់ និងឈឺភ្នែកញឹកញាប់៖ នៅពេលដែលឧស្សហ៍ឈឺភ្នែក​ ឬ ​រមាស់ភ្នែកញឹកញាប់ វាអាចបង្ហាញពីសញ្ញាដំបូងនៃជំងឺម៉្យាងដែលគេហៅថា hyperthyroidism ឬ thyrotoxicosis ដែលអ្នកត្រូវតែប្រញាប់ព្យាបាលជាបន្ទាន់ បើមិនចង់ឲ្យវាកាន់តែធ្ងន់ធ្ងរជាងនេះ។

ទី៣. ហើមមុខ៖ ជាធម្មតាអ្នកអាច នឹងមិនសូវចាប់អារម្មណ៍ជាមួយបញ្ហានេះ ដោយពេលខ្លះអ្នកគិតថាបណ្ដាលមកពីការឡើងទម្ងន់ ឬ គេងច្រើនពេក តែផ្ទុយទៅវិញអ្នកកំពុងតែប្រឈមមុខនឹងបញ្ហាកង្វះអ៊ីយ៉ូត ដែលប៉ះពាល់យ៉ាងខ្លាំងដល់ក្រពេញតេរ៉ូអ៉ីត ហើយអាចឈានដល់ការកើតជំងឺ endocrinologist ធ្ងន់ធ្ងរប្រសិនបើអ្នកមិនព្យាបាលទាន់ពេលវេលា។

ទី៤. មានចំណុចពណ៌លឿង ក្រោមត្របកភ្នែក៖ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា នៅក្រោមត្របកភ្នែករបស់អ្នកមានចំណុចពណ៌លឿងតូចៗនោះ ជាហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺបេះដូង ដោយកម្រិតជាតិខ្លាញ់នៅក្នុងរាងកាយមិនទទួលបានការរំលាយ ហើយអាចបង្កឲ្យមានជំងឺសរសៃឈាមទៀតផង ដូច្នេះអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់បំផុត។

ទី៥. ហើមត្របកភ្នែក៖​ ការហើមត្របកភ្នែក មិនមែនសូវជាបញ្ហាខ្លាំងនោះទេ ព្រោះវាអាចបណ្ដាលមកពីប្រតិកម្មអាឡែហ្ស៊ី ជាមួយនឹងគ្រឿងសម្អាង តុបតែងមុខដែលមានក្លិនក្រអូប ឬ សមាសធាតុផ្ដល់សំណើមដែលមិនត្រូវនឹងស្បែកមុខរបស់អ្នក តែប្រសិនបើអ្នកប្រតិកម្ម ដោយមានអាការៈធ្ងន់ធ្ងរគួរតែប្រញាប់ទៅព្យាបាល ដើម្បីកុំឲ្យប៉ះពាល់ដល់ភ្នែក។