ដូចដែលបងប្អូនភាគច្រើនធ្លាប់បានស្គាល់អតីតបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា រឿន ណាត ដែលជានារីស្រស់ស្អាត មានរូបរាងស្រឡូន និងសម្រស់អំណោយផលពីធម្មជាតិ។ ក្រោយពីបានបោះជើងឈានចូលវិស័យសម្តែង បន្ថែមពីលើការដើរម៉ូដ រឿន ណាត ហាក់រវល់ស្ទើរតែដកឃ្លាពុំរួចព្រោះតែការងារមកបន្តគ្នាជានិច្ច។

ជាក់ស្តែងថ្មីៗនេះ គេសង្កេតឃើញថាតារាស្រីរូបនេះបានចេញសម្តែងកាយវិការក្នុងបទចម្រៀង និងខ្សែភាពយន្តផងដែរ។ មុននេះបន្តិច រឿន ណាត បានបង្ហាញខ្លួនឡើងស្រស់សោភា ទន់ភ្លន់ បែបនារីខ្មែរក្នុងឈុតចងក្បិន មានស្បៃ ដែលទទួលបានការកោតសរសើរពីសំណាក់មហាជន។ ពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់ អាចមើលរូបខាងក្រោមនេះបានដើម្បីដឹងច្បាស់ថាគាត់ស្អាតប៉ុណ្ណា!