ជាមធ្យមសំបកកង់រថយន្តអាចប្រើបានត្រឹមជាង ៨ មុឺនគីឡូម៉ែត្រតែប៉ុណ្ណោះ ត្រូវតែដូរថ្មីដើម្បីផ្ដល់ភាពងាយស្រួល និងមិនបង្កគ្រោះថ្នាក់។​ ជាមួយគ្នានេះដែរនៅសហរដ្ឋអាមេរិកកង់ឡានដែលឈប់ប្រើ ត្រូវបានបោះបង់ចោលរហូតដល់ ៤៥០ លានកង់ជារៀងរាល់ឆ្នាំ ដោយចំនួនកាន់តែកើនឡើងជាលំដាប់ ជាមួយនឹងភាពមិនងាយរលាយដូចកាកសំណល់ដទៃ ទើបសហរដ្ឋអាមេរិកសម្រេចចិត្តកែច្នៃសំបកកង់ឡានទាំងនោះជាផើងផ្កា។

ដោយរោងចក្រកែច្នៃរបស់ CRM បានបង្ហាញពីរបៀបកែច្នៃកង់ឡានចាស់ៗ ទៅជាជាផើងផ្កាដ៏ស្រស់ស្អាត ដើម្បីជួយកាត់បន្ថយកាកសំណល់ និងថែរក្សាបរិស្ថានជាមួយនឹង ការប្រើប្រាស់ម៉ាស៊ីនទំនើបៗ ដែលអាចរំលាយសំបកកង់ចាស់ៗទាំងនោះ រហូតដល់ ១៣០០០ ផោន ក្នុងមួយម៉ោង ហើយត្រូវឆ្លងកាត់ដំណាក់ផ្សេងៗជាច្រើនទៀត ទើបផលិតបានជាផើងផ្កា។ សូមទស្សនាវីដេអូនៅខាងក្រោ៖