ពិតជាគួរឲ្យអាណោចអាធម ដោយកាលពីពេលថ្មីៗនេះមានករណីក្រុមគ្រួសារជួបទុក្ខជាន់ទុក្ខ ម្តាយខ្យល់គស្លាប់កូនជិះទៅបំបួសមុខភ្លើងត្រូវឡានបុកស្លាប់ម្នាក់ទៀត ត្រូវបូជាទាំងពីរនាក់ក្នុងពេលតែមួយ។ តាមរយៈប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា Hok Vichitra បានរៀបរាប់េពីហេតុការណ៍ដែលហាក់ពិបាកទទួលយកបានព្រោះតែកើតឡើងភ្លាមៗនេះនៅក្នុងបណ្តាញសង្គមថា «មីងខ្ញុំគាត់ស្លាប់ដោយសារខ្យល់គ ម្សិលមិញ ប្អូនខ្ញុំជិះម៉ូតូទៅវត្តដើម្បីបួសមុខភ្លើងជូនដំណើរម្ដាយ តែត្រូវឡានគេបុកពីក្រោយស្លាប់ម្នាក់ទៀត ពិតជាពិបាកទទួលយកណាស់បូជាសពម្ដងពីរនាក់ សូមអោយវិញាណក្ខន្ធអ្នកមីង និងប្អូនប្រុសបានទៅកាន់ទីស្ងប់សុខ»។

ក្រោយមកគេសង្កេតឃើញមានការចែករំលែក និងប្រកាសស្វែងរកម្ចាស់រថយន្តបង្កដែលពាក់ស្លាកលេខ 2AW-2519 ពេញបណ្តាញសង្គម ព្រមជាមួយសេចក្តីអំពាវនាវឲ្យមានការបើកបរដោយប្រុងប្រយ័ត្ន ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍ហាក់កើតមានឡើងជាញឹកញាប់ក្នុងរយៈក្រោយនេះ៕