ក្រោយពីរៀបអាពាហ៍ពិពាហ៍បានបញ្ចប់ទៅយ៉ាងរលូន ក្រោមការអបអរពីសំណាក់សាច់ញាតិ មិត្តរួមអាជីព និងអ្នកគាំទ្រ ប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាសលោក អ៉ឹង សុខលី និងកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅឯប៉ែកអ៊ឺរ៉ុប។ ក្នុងនោះផងដែលមុននេះបន្តិច អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពជាមួយនឹងស្វាមី បង្ហាញភាពផ្អែមល្ហែម អមដោយសារថា៖

“ការ​មកដល់​ទីនេះ​ជាលើកទីបី​របស់ខ្ញុំ​…! លើកទីមួយ​ជា​មួយ​អ្នក​ម្តាយ​ជាទី​គោរព, លើកទីពីរជាមួយប្អូនស្រីជាទីស្រលាញ់ និងលើកទីបីជាមួយស្វាមីបណ្ដូល​ចិត្ត ទាំង​បី​លើកគឺពោរពេញដោយភាពកកក្តៅនិងក្តីស្រលាញ់។ ក្រោយពីបានបង្ហាញនូវភាពផ្អែមល្ហែមជាមួយនឹងស្វាមីនៅឯទីក្រុងប៉ារីស ប្រទេសបារាំង មានអ្នកគាំទ្រជាច្រើនបានសម្តែងការត្រេកអរ និងកោតសរសើរចំពោះគូស្វាមីភរិយាមួយគូនេះពិតជាសាកសមនឹងគ្នា៕ តោះមកមើលរូបភាពនៅខាងក្រោម៖