បងប្អូនភាគច្រើនធ្លាប់តែឃើញក្រុម យុវជនសំរាម ប្រចាំកាលនៅប្រឡាយទឹកស្អុយបឹងត្របែកដើម្បីធ្វើការរើសសំរាម ជីកស្មៅ ដាំផ្កា តែពេលនេះពួកគាត់ក៏បានធ្វើរឿងជួយសង្គមមួយមុខបន្ថែមទៀតហើយ គឺធ្វើការផ្តល់ឈាមដោយស្ម័គ្រចិត្ត។ ជាក់ស្តែងណាស់ការផ្តល់ឈាម ហាក់ពុំសូវមានអ្នកចាប់អារម្មណ៍ ឬក៏ក្លាហានធ្វើប៉ុន្មាននោះទេ ព្រោះប្រជាជនភាគច្រើនខ្លាចម្ជុល និងស្មារតីមិនសូវមាំមួន។

ដោយឡែកក្រុមយុវជនសំរាម ក្រៅពីរើសសំរាមសម្អាតបរិស្ថាន ពួកគាត់ក៏មានចិត្តក្លាហានស្ម័គ្រចិត្តបរិច្ចាកឈាមដែលជាគំរូល្អមួយគួរយកត្រាប់តាម។ គេសង្កេតឃើញមានវត្តមានតារាសម្តែងស្រីល្បីឈ្មោះ សាឡាត់ ស្រីឡាង ក៏បានចូលរួមជាមួយពួកគាត់ផងដែរ ដោយសង្ឃឹមថាបងប្អូននឹងធ្វើការជួយសង្គម និងជំនះភាពភ័យខ្លាចចូលរួមបរិច្ចាកឈាមដើម្បីជួយជីវិតមនុស្សទាំងអស់គ្នា៕