ពេជ្រ ថាណា តារាចម្រៀងប្រុសប្រចាំផលិតកម្មថោនដែលមានសម្លេងពីរោះក្រអួនក្រអៅ អាចច្រៀងបានទាំងបទសម័យមនោសញ្ចេតនា ញាក់ និងបទបែបប្រពៃណីខ្មែរ។ ក្រោយពីបានឈានជើងចូលខ្លួនជ្រកកោនក្រោមដំបូលផលិតកម្ម ថោន ដែលជាក្រុមហ៊ុនចំរៀងធំមួយប្រចាំព្រះរាជណាចក្រកម្ពុជា តារាចំរៀងប្រុសរូបនេះហាក់មមាញឹកជាខ្លាំង ដោយលោកតែងមានបទចម្រៀងថ្មីៗពីរោះបំពេអារម្មណ៍បងប្អូនជានិច្ច។

ស្រាប់តែមុននេះបន្តិចលោកបានបង្ហោះសារនៅក្នុងបណ្តាញសង្គម ដោយក្តីក្រោធខឹងចំពោះមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហៅ ពេទ្យរុស្សី ថា «ពេទ្យរុស្សុី ម៉េចទុកអ្នកជំងឺចោលចឹង គ្រាន់តែណាត់វះកាត់៣ដងហេីយ បេីប៉ះបងប្អូនរឺកូនចៅអ្នកឯង តេីអ្នកមានអារម្មណ៍ម៉េច បេីនិយាយសំដីវិញ ម៉ែអាឡូយ ពេទ្យ»។ យ៉ាងណាមិញគេពុំទាន់បានដឹងឡើយថាដើមហេតុយ៉ាងណាបានជាលោកខឹងបែបនេះ ដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នា!