សុខ ស្រីនាង តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសដែលប្រឡូកសិល្បៈអស់រយៈពេលជិត១៥ឆ្នាំ មានសម្លេងពីរោះ និងមានអត្តចរិកស្លូតបូតរាបសារ។ បើនិយាយពីរូបសម្រស់វិញ សុខ ស្រីនាង តែងត្រូវបានមហាជនលើកកោតសរសើរជានិច្ច ព្រោះមិនថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណានោះឡើយ នាងនៅតែមានសម្រស់ផូរផង់​ ចំណែកឯរូបរាងនៅស្រឡូនស្អាត។

ជាក់ស្តែងដូចជាមុននេះបន្តិច សុខ ស្រីនាង បានបង្ហាញរូបសម្រស់នៅក្នុងបណ្តាញសង្គមជាមួយឈុតបែបសាមញ្ញនៅលើទឹកដីសមុទ្រខ្មែរ តែស្រស់ស្អាតមិនធម្មតានោះឡើយ។ សម្រស់ដ៏ស្រស់ផូរផង់របស់រូបនាងត្រូវបានទាក់ទាញជាខ្លាំង មិនថាពីសំណាក់ប្រិយមិត្តអ្នកគាំទ្របុរស ឬនារីឡើយ ដោយភាគច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់សោះឡើយ។ តោះមកមើលរូបស្អាតៗរបស់គាត់ទាំងអស់គ្នា!