ក្តៅៗ! ខាងមន្ទីរពេទ្យរុស្សី ចេញមុខបកស្រាយថា បើគ្មានការជួយសង្គ្រោះពីគ្រូពេទ្យនៃមន្ទីរពេទ្យរុស្សីទេ ប្រហែលអ្នកជំងឺនេះ មិនអាចទៅដល់មន្ទីរពេទ្យវៀតណាមទេ
សង្គម May 23, 2019 sovann khmernote

កាលពីពេលថ្មីៗនេះមានករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Van Soroth បានបង្ហាញនូវរឿងរ៉ាវដែលមានសាច់ញាតិមានជម្ងឺធ្ងន់ធ្ងរ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះយោងតាមប្រភពដដែលបានឲ្យដឹងថា ក្រោយខាងពេទ្យរុស្សីរកមិនឃើញថាមានជម្ងឺអ្វី ទាំងដែលបងប្រុសរបស់លោកមានបញ្ហានោមរហូតដល់ធ្លាក់ឈាម ដោយសម្រាកព្យាបាលមិនឃើញមានអ្វីប្រសើរឡើង ហើយអ្នកជម្ងឺកាន់តែធ្ងន់ ក្រុមគ្រួសារក៏សម្រេចបញ្ជូនទៅមន្ទីរពេទ្យនៅឯប្រទេសវៀតណាម។

យ៉ាងណាមិញក្រោយពីមានការចែករំលែកនូវករណីនេះ ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីប្រកាសព័ត៌មានបកស្រាយយ៉ាងដូច្នេះថា៖ “ជាបឋម ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង ក្រុមគ្រូពេទ្យទាំងអស់ សូមជូនពរឲ្យ អ្នកជំងឺ ឈ្មោះ វ៉ាន់ ណារិន ឆាប់ជាសះស្បើយ។ កាលពីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ អ្នកជំងឺ វ៉ាន់ ណារិន ប្រុស អាយុ៣៨ឆ្នាំ បានចូលសំរាក នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយ សភាពធ្ងន់ធ្ងរ បែកគ្រាប់(hemolysis) នោមឈាម( hemoglobinuria) លឿងស្បែក ស្លេកស្លាំង បន្ទាប់ពីគាត់ប្រើថ្នាំស្មៅពុកមាត់ឆ្មា។

ដោយមិនបង្អង់យូរ ក្រុមគ្រូពេទ្យជំនាញ បានខ្នះខ្នែងព្យាបាល ដោយឃាត់ឈាម បញ្ចូលឈាម (Hemoglobin នៅសល់តែ 5 g/ dl)។ នៅថ្ងៃបន្ទាប់អ្នកជំងឺបានធូរស្រាលច្រើន អន់ស្លេកស្លាំង មានកំលំាងជាងមុន តែនៅនោមឈាមនៅឡើយ តែក្រុមគ្រួសាររបស់អ្នកជំងឺបានសុំចេញ ការសុំចេញពីមន្ទីរពេទ្យ ជាសិទ្ធិរបស់របស់អ្នកជំងឺ និងក្រុមគ្រួសារ។ សូមបញ្ជាក់ថា បើគ្មានការជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៃមន្ទីរ មិត្តភាពខ្មែរសូវៀតទេ ប្រហែលអ្នកជំងឺនេះ មិនអាចទៅដល់មន្ទីរពេទ្យវៀតណាមទេ។ ដូច្នេះសូមបងប្អូនជនរួមជាតិ ជ្រាបជាព័ត៌មាន”៕