ប្រេម៉ា តារាចម្រៀងស្រីប្រចាំ ភ្លេងរីខត ដែលជាក្រុមមួយបង្កើតឡើងដោយក្រុមហ៊ុន រស្មីហង្សមាស អាចច្រៀងបានយ៉ាងពីរោះទាំងបទខ្មែរ និងជាភាសាបរទេស។ ក្រោយពីការបែកបាក់នៃក្រុម ភ្លេងរីខត គេសង្កេតឃើញថា ប្រេម៉ា ហាក់ពុំសូវមានចេញចម្រៀងថ្មីប៉ុន្មាននោះឡើយ ដោយភាគច្រើននាងចេញច្រៀងនៅតាមកម្មវិធីផ្សេងៗច្រើនជាង។

ភាគច្រើនយើងធ្លាប់បានឃើញអ្នកចំរៀងរូបរាងតូចច្រឡឹងសម្លេងស្រទន់រូបនេះបកស្រាយចម្រៀងបែបសម័យ និងបទភាសាបរទេស តែពេលដែលនាងបានចូលរួមកម្មវិធីចម្រៀងគ្រួសារខ្មែរ ប្រម៉ា ហាក់ប្រែខ្លួន១៨០ដឺក្រេមកច្រៀងបទបែបមនោសញ្ចេតនាលន្លង់លន្លោចមានអ៊ឺនដូចជាបទ “ទុក្ខស្រីប្តីព្រាត់” វិញ គឺថាពីរោះមិនធម្មតានោះឡើយ។ ក្រៅពីបទ “ទុក្ខស្រីប្តីព្រាត់” នាងក៏បានបកស្រាយបទមរតកដើម “បឹងហ្គាវ៉ាន់សូឡូ” ផងដែរ។ នេះពិតជាគ្រាប់ពេជ្រលាក់ខ្លួនពិតមែន ទាំងពីរោះ និងមានមនោសញ្ចេតនារណ្តំចិត្តតែម្តង តោះស្តាប់ទាំងអស់គ្នា!