មួយរយៈក្រោយនេះគេសង្កេតឃើញមានករណីលួចរថយន្ត ក៏ដូចជាបាត់រថយន្តជាច្រើនបានកើតមានឡើង ហើយករណីខ្លះកម្លាំងសមត្ថកិច្ចក៏បានរកឃើញរថយន្តមកវិញ ហើយករណីខ្លះទៀតសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកផងដែរ។ ជាក់ស្តែងថ្មីៗនេះ តាមរយៈប្រភពទំព័រផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកមេមត់បានប្រកាសដំណឹងនៅក្នុងបណ្តាញសង្គមដោយដាស់តឿនថា៖

«ស៊ែរមួយបងប្អូន! ហាមទិញរថយន្តក្នុងរូបភាពនេះ ព្រោះពាក់ពន្ធ័ករណីលួច បើបងប្អូនណាបានឃើញ ម្ចាស់រថយន្តជូនសាគុណ សូមទាក់ទងទូរស័ព្ទលេខ ៖ 012863354 , 070810947 សូមអរគុណ!»។ ដូចនេះហើយសូមបងប្អូនទាំងអស់គ្នាចូលធ្វើការប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានម៉ត់ចត់ ជាពិសេសគឺអ្នកដែលមានគោលបំណងទិញរថយន្តថ្មីតែម្តង ជៀសវាងការជាប់ដានជនខិលខូចដោយមិនបានត្រៀមខ្លួន៕