តារាចម្រៀងស្រីរាងតូចច្រឡឹង សុវត្ថិឌី ធារិកា ដែលជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ មានទឹកដមសំនៀងពីរោះ អាចបកស្រាយបានទាំងបទសម័យ និងបុរាណ។ ថ្មីៗនេះនាងតូចរូបនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានដោះធ្មេញដែលចេញបង្ហាញរូបសម្រស់ថ្មីស្រស់ស្អាតមិនធម្មតានោះឡើយ។

ជាក់ស្តែងទំនេរពីការងារបន្តិច សុវត្ថិឌី ធារិកា ចាយរាងទៅលេងសមុទ្រភ្លាមតែម្តង ដោយបង្អួតសម្រស់ និងជាមួយស្ទាយថតរូបប្លែកៗស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។ មហាជនជាច្រើនបានខំមិន និងចែករំលែកពេញបណ្តាញសង្គមដោយលើកកោតសរសើរនូវមុខមាត់ថ្មីក្រោយពីបានដោះធ្មេញដែកចេញ ជាមួយនិងស្ទាយថតរូបអមដោយទេសភាពស្រស់ៗស្អាតនៃសម្រស់សមុទ្រខ្មែរ៕