ជាច្រើនឆ្នាំមកហើយដែលមូលនិធិមន្ទួីរពេទ្យគន្ធបុប្ផាបានធ្វើឡើង ព្រោះតែមន្ទីរពេទ្យមួយនេះបានដើរតួយ៉ាងសំខានជួយព្យាបាលកុមារកម្ពុជាដោយមិនមានការបង់ប្រាក់ប្រកបដោយការយកចិត្តទុកដាក់។ ថ្មីៗនេះ​ឱកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ដោយបានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ៨០ លានរៀលខ្មែរជូនខាងមន្ទីរពេទ្យ។

តាមរយៈប្រភពទំព័រផ្លូវការរបស់លោក ហេង ឡុង ដែលបានសរសេររៀបរាប់ឲ្យដឹងថា «តើបងប្អូនដឹងថាកុមារ កម្ពុជា ត្រូវបានសង្គ្រោះដោយមន្ទីរពេទ្យគន្ធបុប្ផាក្នុង១ឆ្នាំប៉ុន្មាននាក់ទេ? ចម្លើយគឺ: -​កុមារខ្មែរ ៩០ម៉ឺននាក់ត្រូវបានសង្គ្រោះជីវិតដោយមន្ទីរពេទ្យទេវតាមួយនេះ -​ក្នុង១ឆ្នាំមន្ទីរពេទ្យត្រូវការថវិកា ៤២លានដុល្លារសម្រាប់ចំណាយ -មន្ទីរពេទ្យនេះបានសង្គ្រោះកុមារខ្មែរអស់រយៈពេល ២៥ឆ្នាំហើយ។ សូមបងប្អូនខ្មែរទាំងអស់ជួយ share ចែករំលែកម្នាក់មួយដើម្បីទាក់ទាញសប្បុរសជនផ្សេងៗទៀតឲ្យចូលរួមឲ្យបានកាន់តែច្រើន។

សូមកោតសសើរអតីតពលករមួយរូប ប្អូន ឡេង ណាវ៉ាត្រា ​នៅពេលដែលខ្លួនមានឱកាសក្លាយជាអ្នកមានទ្រព្យធនបានចែករំលែកសង្គ្រោះកុមារកម្ពុជាតាមរយៈការបរិច្ចាគទឹកប្រាក់ ៨០លានរៀលជូន មូលនិធិគន្ធបុប្ផាកម្ពុជា។ តំណាងឲ្យកុមារខ្មែរទូទាំងប្រទេសសូមគោរពថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាស្ថាបនិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា៕