នៅពេលដែលអ្នកមិនអាចពាក់ស្បែកជើង ដែលមានទំហំតូចជាងជើង ឬ ស្បែកជើងខ្លះចង្អៀតពិបាកដើរ ជាពិសេសប្រភេទស្បែកជើងខ្លះមានរូបរាងផ្នែកខាងក្រៅធំ តែទំហំខាងក្នុងតូច​ មិនគួរបោះចោល ឬ​ ឈប់ប្រើនោះទេ ព្រោះមានវិធីមួយចំនួនដែលអាចជួយឲ្យអ្នកប្រើប្រាស់ ស្បែកជើងទាំងនោះម្ដងទៀតបាន ដោយគ្រាន់តែអនុវត្តតាមវិធីងាយខាងក្រោម៖

ទី១.​ថង់ប្លាស្ទិច និងទឹក៖ វិធីនេះមើលទៅរាងចំលែកបន្តិច តែមានប្រសិទ្ធភាពខ្ពស់ ដោយគ្រាន់តែយកទឹកចាក់ចូលក្នុងថង់ ហើយដាក់ក្នុងស្បែកជើង បន្ទាប់មកដាក់ចូលក្នុងទូរទឹកកប្រហែលមួយយប់​ នៅពេលដែលដកចេញមក និងអាចពាក់ត្រូវវិញ។

ទី២.​ស្រោមជើង និងម៉ាស៊ីនផ្លុំសក់៖ ប្រសិនបើស្បែកជើងប្រភេទស្បែក ឬ សាច់ក្រណាត់រាបៗរបស់អ្នកតូចចង្អៀត អ្នកត្រូវយកស្រោមជើងណារាងក្រាស់ៗ មកពាក់ជាមួយស្បែកជើង ហើយយកម៉ាស៊ីនផ្លុំសក់មកផ្លុំ ធ្វើបែបនេះសាច់ស្បែកជើងនឹងយឺត ហើយរលុងជាងមុន។

ទី៤. ការដើរ៖ វិធីនេះអាចសាកល្បងជាមួយស្បែកជើងកែង របស់អ្នកបាន ដោយគ្រាន់តែពាក់ស្បែកជើងកែងនោះ​ ហើយដើរចុះឡើងៗ ឲ្យបានច្រើនដង យូរៗវានឹងលែងចង្អៀតទៀតហើយ។

ទី៥.ការរាំ៖ ប្រភេទស្បែកជើងប៉ាតាមានភាពយឺត និងងាយស្រួលក្នុងការបត់បែន ដូច្នេះប្រសិនបើស្បែកជើងរបស់អ្នករាងចង្អៀតពិបាកដើរ អ្នកអាចពាក់វាហើយរាំ ដោយធ្វើចលនាជើងបត់ចុះ បត់ឡើង រហូតដល់អ្នកមានអារម្មណ៍ថា ងាយស្រួលពាក់ជាងមុន។