លោក ព្រហ្ម ម៉ាញ និងអ្នកស្រី នួន សារី ​​​វីរ​សិល្បករ​អាយ៉ៃ​ជើង​ចាស់​ និងជាដៃគូច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយគ្នាជិត៣០ឆ្នាំមកហើយ និងទទួលបានការគាំទ្រខ្លាំងពីមហាជន។ យ៉ាងណាមិញថ្មីៗនេះ លោក ព្រហ្ម ម៉ាញ និង ដៃគូ យាយ យ៉យ បានឡើងច្រៀងអាយ៉ៃនៅក្នុងកម្មវិធីមួយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ខណៈកំពុងសម្តែងអាយ៉ៃដូចសព្វដង យាយយ៉យ ក៏បានដុតតាព្រហ្មម៉ាញ រឿងចោរគាស់ផ្ទះយកលុយ ៥ម៉ឺនដុល្លារ ធ្វើឲ្យមហាជនផ្ទុះសំណើចគ្រប់ៗគ្នា។

គួររំលឹកផងដែលថាក្នុងករណីចោរគាស់ផ្ទះយកទ្រព្យសម្បត្តិនេះ តាព្រហ្មម៉ាញ បានបាត់បង់លុយប្រហែល៥ម៉ឺនដុល្លារ និង​កុំព្យូទ័រ​ឡេ​បថ​ប​ម៉ាក​សាំ​សុង​១​គ្រឿង។ ដោយ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ដើម្បី​ស្រាវជ្រាវចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស លោក ព្រហ្មម៉ាញក៏សង្ឃឹមថាសមត្ថកិច្ចនឹង​អាច​ចាប់​ជនល្មើស​បាន និង​យកប្រាក់​ទាំងនោះ​មកវិញ​បាន៕