កា បញ្ញាសិទ្ធ តារាចម្រៀង និងសម្តែងប្រុសដែលមានបទពិសោធន៍សិល្បៈជាង១០ឆ្នាំ តាមរយៈសមត្ថភាពច្រៀង និងសម្តែងប្រកបទៅដោយទេពកោសល្យ។ ថ្មីៗនេះលោក កា បញ្ញាសិទ្ធ ធ្លាប់ផ្ទុះរឿងអាស្រូវជំពាក់លុយគេ ត្រូវគេទារតាមហ្វេសប៊ុកបង្ករការភ្ញាក់ផ្អើលជាខ្លាំង តែក្រោយមករឿងរ៉ាវក៏ត្រូវបានបញ្ចប់ចប់សព្វគ្រប់ ដោយគ្រាន់តែត្រលប់មកពីសម្តែងនៅឯប្រទេសភ្លាម តារាប្រុសរូបនេះគឺទូទាត់ភ្លាមតែម្តង។

មុននេះបន្តិចលោក បញ្ញាសិទ្ធ បានធ្វើឲ្យមហាជន ជាពិសេសប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលសារជាថ្មីក្រោយពីបានរំលឹកអតីតកាលជូរចត់កាលពីកុមារភាពជាក្មេងរើសអេតចាយលក់ដើម្បីយកប្រាក់ចិញ្ចឹមជីវិត។ តាមរយៈសារដែលលោកបានបង្ហោះនៅលើបណ្តាញសង្គមថា «កាលពីខ្ញុំរៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា ១៣ មករា ខេត្តបាត់ដំបង គឺចឹង (រើសអេតចាយ) មុខរបរសំរាប់យកលុយរៀន ព្រោះខ្ញុំកេីតក្នុងត្រកូលអ្នកកសិករ»៕