សូ ដានីតា តារាសម្តែងស្រីជើងចាស់ដែលមានសមត្ថភាពខ្ពស់អាចសម្តែងបានគ្រប់តួអង្គទៅតាមសាច់រឿង ជាពិសេសអាចមានសមត្ថភាពច្រៀងបានយ៉ាងពីរោះផងដែរ។ ថ្មីៗនេះសង្កេតឃើញថា សូ ដានីតា ហាក់មានភាពមមាញឹកជាខ្លាំងដោយគ្រាន់តែត្រលប់មកពីសម្តែងនៅអាមេរិកវិញភ្លាម នាងចេញធ្វើអំពើសប្បុរសភ្លាមតែម្តង។

តាមរយៈគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះបានបង្ហោះឲ្យដឹងថា សូ ដានីតា, តាន់ គឹមសួរ និងលោក យ៉ែម សំអូន កំពុងធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីផ្តល់រទេះរុញជូនប្អូនប្រុសពិការជើងសុំទានគេនៅឯផ្សារ។ នៅថ្ងៃស្អែកអ្នកទាំងបី និងបន្តដំណើរទៅ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដើម្បីចែកកង់ និងសម្ភារៈសិក្សាជូនក្មេងៗ។ សូ ដានីតា បានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា «ទៅសៀមរាប ទោះរវល់យ៉ាងណា យើងខ្ញុំនៅបន្តរការងារមនុស្សធម៌ដែរ ទោះតិចច្រើនក៏បានជួយ ហើយបានជំនួយពីបងៗសប្បុរសជនមួយចំនួនពី USA ដែលនាងខ្ញុំផ្សព្វផ្សាយសុំជំនួយបាន ៦៣០$ ពាក់កណ្តាលប្អូនវះបេះដូង ពាក់កណ្តាលទៀត អោយប្អូនពិការ និងរទេះពិការថវិការបស់នាងខ្ញុំផ្ទាល់។

ហើយអរគុណបង តាន់ គឹមសួរ យ៉ែម សំអូន ដែលបានចំណាយពេលចូលរួមទៅជាមួយនាងខ្ញុំ។ ហើយស្អែក ២៩.០៥.២០១៩ យើងខ្ញុំនឹងទៅផ្តល់អំណោយកង់ក្មេងៗជាច្រើនគ្រឿង នឹង សំភារៈសិក្សាមួយចំនួនទៀត នៅប៉ោយប៉ែតបន្តទៀត។ នេះជាអ្វីដែលយើងខ្ញុំអាចចែករំលែកបាន សូមអរគុណបងប្អូន USA ដែលផ្តល់ថវិកាតាមរយៈនាងកន្លងមក និងអគុណដល់លោកស្រីអគ្គនាយិការផលិតផល BOTONIX ដែលផ្តល់ថវិការចំនួន ២០០$ សំរាប់ប្អូនប្រុសពិបាក នាងខ្ញុំតំណាងអោយប្អូនទាំង២ សូមអរគុណដល់បងប្អូនសប្បុរសជនដែលបានផ្តល់អំណោយជួយពួកគាត់ សូមជូនពរសុខសប្បាយទាំងអស់គ្នា»៕