កាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើល និងចែករំលែកពេញបណ្តាញសង្គមដោយក្រុមស្រីស្អាតបវរកញ្ញាឯក បានចូលរួមរើសសំរាមសម្អាតបរិស្ថាន ដោយមិនប្រកាន់ខ្លួន។ បងប្អូនភាគច្រើនមុខជាស្គាល់ច្បាស់កញ្ញា សំណាង អាលីណា ដែលជាបវរកញ្ញាឯកចក្រវាលតំណាងប្រទេសកម្ពុជាឆ្នាំ២០១៩ ដែលទើបទទួលបានតំណែងជាម្ចាស់មកុដថ្មីៗនេះ។

បេក្ខភាពបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជារូបនេះ ហាក់ធ្វើឲ្យមហាជនពេញចិត្តជាខ្លាំងនូវរូបសម្រស់ស្រស់ផូរផង់ ជាមួយរាងតូចច្រឡឹងគួរឲ្យស្រលាញ់។ ក្រៅពីរូបសម្រស់ស្រស់ស្អាត នាងក៏មានសណ្តានចិត្ត និងសុជីវធម៌ ដែលគួរឲ្យគោរពកោតសរសើរផងដែរ ដោយនាងបានចូលរួមជាមួយយុវជន យុវនារីជាច្រើននាក់ទៀតចូលរួមរើសសំរាមសម្អាតទីក្រុងនៅបរិវេណមាត់ទន្លេមុខវាំង។ ក្នុងនោះគេក៏សង្កេតឃើញមានវត្តមានអតីតបវរកញ្ញាភពផែនដីឆ្នាំ២០១៨ កែវ សេងលីហួរ និងតារាម៉ូឌែលជាច្រើននាក់ទៀតចូលរួមក្នងសកម្មភាពនេះផងដែរ៕