រំដួលលិចទឹក ជាអ្នកច្នៃម៉ូត ដ៏ល្បីល្បាញ និងត្រូវមហាជនទទួលនូវស្នាដៃរបស់សិល្បកររូបនេះ ដែលតែងតែបង្ហាញនូវភាពច្នៃប្រឌិត តែនៅតែរក្សាទម្រង់តាមបែបខ្មែរ មហាជ​នពិតជាស្គាល់​ច្បាស់ និងទទួលស្គាល់​នូវ​ភាព​ប៉ិនប្រសប់​របស់ រំដួល​លិច​ទឹក។

កាលពីពេលថ្មីៗនេះ រំដួលលិចទឹកបានដឹកនាំបវកញ្ញាភពផែនដីកម្ពុជា២០១៩ កញ្ញា រីចំណាន កល្យាណ និង តារាបង្ហាញម៉ូត កែ ចាន់កេសី ចូលរួមមហោស្រព​សិល្បៈ និង​បរិស្ថាន​ក៏​ត្រូវ​ប្រារព្ធ​ធ្វើ​លើក​ទី​២ ដែលបានធ្វើឡើងនៅក្នុង​បរិវេណ​វត្ត​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​។ នៅក្នុងនោះមានឈុតចំនួន៣ត្រូវបានយកមកបង្ហាញដូចជា ឈុតកន្ទេល, ឈុតអប្សរា និង ឈុតនាងនាគ ដែលច្នៃពីសំរាម គឺមានសំបកកេស សំបកសុីឌី សំបកខ្ចៅ លៀស សំបកកំប៉ុង និងជ័រផ្សេងៗ។

ដោយលោក គួន មាឃ ជាអ្នកច្នៃឈុតអប្សរា ឈុតនាគ ច្នៃដោយ អុី សុខជា និង គួន មាឃ ព្រមទាំងខ្លួនលោកផ្ទាល់ ចំណែកឈុតកន្ទេល រំដួលលិចទឹក បានច្នៃជាមួយនឹងលោកសេម។ ចំពោះការចូលរួមនេះពោលគឺ រំដួលលិចទឹកចង់បង្ហាញជូន​មហាជន​​រីករាយ​ចូលរួម​កម្សាន្ត និង​ស្វែងយល់​ពី​សិល្បៈ​វប្បធម៌​ខ្មែរ និង​បញ្ហា​បរិស្ថាន​បន្ថែម​ទៀត​ឲ្យ​កាន់តែ​ច្បាស់លាស់​៕