សុខ រក្សា តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ ដែលទើបចូលរោងការកាលពីថ្មីៗនេះជាមួយតារាសម្តែងស្រី​តួកាចឆ្នាស់ឆ្នើម កុល ដាវី បានដឹកដៃភរិយាទៅសាងស្នេហ៍រ៉ូមែនទិកបែបលក្ខណៈគ្រួសារនៅឯទឹកដី ដាណាង ប្រទេសវៀតណាម។ ក្រោយពីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែររួចគេសង្កេតឃើញថាគូស្នេហ៍ថ្មីថ្មោងមួយគូនេះហាក់មមាញឹកជាខ្លាំងជាមួយការងាររៀងៗខ្លួន ពុំសូវមានពេលវេលាផ្អែមល្ហែមប៉ុន្មាននោះឡើយ។

ស្រាប់តែមុននេះបន្តិចអ្នកនាង កុល ដាវី បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីលោក សុខ រក្សា នៅឯស្ពានសាងស្នេហ៍ក្នុងតំបង់ដាណាង ប្រទេសវៀតណាម។ អាចនិយាយបានថានេះគឺជាដំណើរកម្សាន្តចេញក្រៅប្រទេសលើកដំបូងរបស់អ្នកទាំងពីរបន្ទាប់ពីរៀបការរួច តែមើលទៅហាក់ល្អូកល្អើន និងផ្អែមល្ហែមប្រៀបដូចជាទឹកឃ្មុំអញ្ចឹងឯង។ មហាជនជាច្រើនក៏បានសម្តែងក្តីអបអរ និងជូនពរ ពេលដែលបានឃើញតារាក្នុងដួងចិត្តមានសេចក្តីផ្អែមល្ហែម និងសុភមង្គលបែបនេះផងដែរ៕