នរណាៗ ក៏ធ្លាប់ប្រើ និងឃើញកូល័រផាត់ព៌ណប្រភេទនេះដែរ ព្រោះវាពេញនិយមខ្លាំង ជាមួយអត្ថប្រយោជន៍ជាច្រើនដូចជា ផាត់ពណ៌បានច្បាស់ល្អ ងាយស្រួលប្រើប្រាស់ ជាពិសេសតម្លៃសមរម្យ។ ជាមួយគ្នានេះដែរ​កូល័រទៀនត្រូវបានបង្កើតឡើងដំបូងបង្អស់ដោយ Binney និង Smith ក្នុងឆ្នាំ ១៩០២ ហើយត្រូវបានដាក់លក់ដំបូងនៅឆ្នាំ ១៩០៣ នៅសហរដ្ឋអាមេរិក។

កាលពីដើមឡើយវាត្រូវបានគេផលិតពីធ្យូង ជាមួយនឹងប្រេង ដោយឡែកនាពេលបច្ចុប្បន្នកូល័រទៀន ត្រូវបានផលិតចេញពីក្រមួន​ ជាមួយនឹងម្សៅពណ៌ចំរុះជាច្រើនប្រភេទ ដើម្បីផ្ដល់ជាជម្រើសផ្សេងៗពីគ្នាសម្រាប់អ្នកប្រើប្រាស់។ វាត្រូវបានបង្កើតឡើងដោយសារតែការដុតរំលាយក្រមួនទៅជាល្បាយ ក្នុងសីតុណ្ហភាព ៤០អង្សារដោយលាយជាមួយសារធាតុពណ៌ ទើបយកទៅចាក់ក្នុងពុម្ព ឲ្យចេញរូបរាងដើមតូចៗ ទើបធ្វើការវេចខ្ចប់ដាក់ប្រអប់។ សូមទស្សនាវីដេអូនៅខាងក្រោម៖