សូ ដានីតា តារាសម្តែងស្រីជើងចាស់ ដែលមានសមត្ថភាពខ្ពស់ ថែមទាំងអាចច្រៀងបានយ៉ាងពីរោះផងដែរ។ ក្រៅពីអាជីពសិល្បៈ សូ ដានីតា ក៏បានចូលរួមសកម្មភាពសង្គមជាច្រើន គួរឲ្យកោតសរសើរ។ ជាក់ស្តែងថ្មីៗនេះរូបនាង រួបរូមគ្នាជាមួយលោក តាន់ គឹមសួរ និង យ៉ែម សំអូន អមជាមួយតារាជំនាន់ក្រោយ ខាន់ ជែមស៍, បាន មុន្នីល័ក្ខ និង ឃុន វុត្ថា បានចេញធ្វើសប្បុរសធម៌នៅតាមបណ្តាលខេត្ត។

សូ ដានីតា ក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គមឲ្យដឹងផងដែរថា «សកម្មភាពរួមសំរាប់ការជួបប្អូនៗតូចៗនៅប៉ោយប៉ែត សាលាអុីសុិល កម្អុជា និង មានការដាំដើមឈើ ផ្តល់កង់ចំនួន ២៦គ្រឿង និង ថវិកា ២៥០$ ក្នុងមួយសាលា ២៥០$ (២សាលា) សំរាប់ទុកធ្វើអោយលោកគ្រូ និងអ្នកគ្រូ រៀបចំកម្មវិធីសំរាប់ពួកគាត់ដែលខំចំណាយពេលវេលា កំលាំងកាយចិត្ត និងបេះដូង សំរាប់ការអប់រំ និងបង្រៀនពួកគាត់ និងមើលថែទុកដូចកូនចៅ និងអរគុណបងស្រី Alisa Chan និង ស្វាមី ដែលបានយកខំចំណាយពេលវេលាមកផ្ទាល់ និងទទួលអំណោយពីបងប្អូនសប្បុរសជនមួយចំនួនពីសហរដ្ធអាមេរិក។

នេះជាទឹកចិត្តដ៏កម្ររកបាន ហើយអរគុណ បងប្រុស តាន់ គឹមសួរ ខាន់ ជែមស៍ យ៉ែម សំអូន បាន មុន្នីល័ក្ខ ឃុន វុត្ថា ដែលចំណាយពេលដ៏មានតម្លៃចូលរួមជាមួយយើងខ្ញុំ។ នេះជាការចូលរួមចំណែកមួយសំរាប់ជួយដល់ប្អូនៗតូចៗដែលឱពុកម្តាយមានជីវភាពខ្វះខាត នiងផ្តល់ទឹកចិត្ត ក្នុងការសិក្សា នiងផ្តល់ក្តីស្រលាញ់ដល់ពួកគាត់ អរគុណប្អូនៗដែលស្រលាញ់បងៗ បងៗក៏ស្រលាញ់ប្អូនៗដូចគ្នា»៕