មានការចែករំលែកពេញបណ្តាញសង្គមក្រោយពីបងស្រីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Rothana Phin ជាម្ចាស់ហាងទូរស័ព្ទទំនើប ខ្មែរនិយម បានប្រកាសនៅលើបណ្តាញសង្គមថានឹងផ្តល់ជូនរង្វាន់ទូរស័ព្ទស៊េរីថ្មីមួយគ្រឿង ជូនសមត្ថកិច្ចណាដែលចាប់បានឃាតកសម្លាប់២នាក់បងប្អូននៅស្រុកព្រៃនប់ និងចូលរួមចូលបុណ្យសពរំលែកទុក្ខចំនួន១០០ដុល្លារផងដែរ។ ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេររៀបរាប់ថា៖

“ព្រៃផ្សៃណាស់អាឃាតករនេះ នាងខ្ញុំក៏មានកូនតូចដែលម៉េចបានវាធ្វើចឹង ខ្ញុំសូមស្នើរសុំដល់បងបងដែលជាសមត្ថកិច្ចនៅស្រុកព្រៃនប់ហ្នឹងតែម្តង សូមអោយមានវិធានការចាប់ឃាតកដែលបានសម្លាប់និងរំលោភដល់ក្មេងទាំង២នាក់ ហើយបើសមត្ថកិច្ចម្នាក់ណាចាប់បានឃាតកដែលបានសម្លាប់ក្មេងទាំង២នាក់នោះ។ នាងខ្ញុំជាម្ចាស់ហាងលក់ទូរសព្ទ័ដៃទំនើប ខ្មែរនិយម នឹងផ្តល់ជូនទូរសព្ទ័ស៊េរីថ្មីរបស់ក្រុមហ៊ុនOppoម៉ាក់A5s ចំនួន១គ្រឿង ដែលទើបនឹងចេញលក់ថ្ងៃនេះជូនដល់បងសមត្ថកិច្ចម្នាក់នោះភ្លាម ។ ហើយក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារក្មេងទាំងពីរផងចុះ នាងខ្ញុំសូមចូលបុណ្យក្មេងទាំង២នាក់ចំនួន $100 ផងនេះជាលេខទូរសព្ទ័នាងខ្ញុំ 010 700 119″។

គួររំលឹកថាកាលពីម្សិលមិញនេះ(29.05.2019) មានអំពើឃាតកម្មកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់ ក្នុងនោះក្មេងរងគ្រោះ ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ និងទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕