កាលពីថ្មីៗនេះតារាសម្តែងប្រុសរូបសង្ហា យឹម ណារ៉ា ដែលជាអតីត Freshie Boys បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយលោកបានចេញធ្វើដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុបប្រទេសបារាំង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះព្រោះតែរូបលោកបានអាក់ខានចេញសម្តែង និងទទួលការងារសិល្បៈអស់រយៈពេលជាយូរថ្ងៃ ស្រាប់តែស្ងាត់ៗចេញទៅដល់ប្រទេសបារាំងបាត់។

មិនមែនបញ្ចប់ត្រឹមបារាំងនោះទេ ពេលនេះលោក យឹម ណារ៉ា​ បានចាកចេញពីប្រទេសបារាំង រួចបន្តដំណើរកម្សាន្តទៅកាន់ឌូបៃបន្ត។ ដោយលោកបានផ្តិតយករូបភាពស្អាតៗ និងកន្លែងល្បីៗជាច្រើននៅប្រទេសដ៏ល្បីឈ្មោះ និងជាទីកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់ធ្វើដំណើរកម្សាន្តមួយនេះ។ តោះទស្សនារូបភាពស្អាតៗរបស់គាត់ទាំងអស់គ្នា!