ស្ករត្នោត ត្រូវបានគេចាត់ទុកជាគ្រឿងផ្សំសម្រាប់ម្ហូបអាហារ ដែលមានក្លិនឈ្ងុយ និងធ្វើឲ្យពណ៌របស់អាហារទាក់ទាញគួរឲ្យទទួលទាន ជាពិសេសអាចធ្វើជាឪសថសម្រាប់ព្យាបាលជំងឺ តាមបែបបុរាណផងដែរ។ ជាមួយគ្នានេះដែរស្ករត្នោតជាស្ករធម្មជាតិពិតៗ មិនមានសារធាតុគីមី ដែលធ្វើចេញពីទឹកត្នោតសុទ្ធ ដូច្នេះមនុស្សមួយចំនួននិយមប្រើប្រាស់ស្ករប្រភេទនេះ ជាជាងប្រើប្រាស់ស្ករស។​

ភាគច្រើនប្រជាជននៅតាមជនបទតែងតែធ្វើស្ករត្នោត ជាមុខរបរចិញ្ចឹមជីវិត ទោះបីជាដឹងថាការងារប្រភេទនេះពុំសូវរកកម្រៃបានច្រើន ហើយប្រថុយនឹងគ្រោះថ្នាក់ខ្ពស់ក៏ដោយ។ ដោយឡែកការធ្វើស្ករត្នោតក៏មិនងាយស្រួលដែរ ដោយអ្នកធ្វើត្រូវឡើងទៅយកទឹកត្នោត ពីផ្កាត្នោតដែលស្ថិតក្នុងកំពស់ខ្ពស់ ដោយត្រូវរៀបចំសម្ភារៈ និងវិធីតាមបែបបុរាណ ហើយយកមកដាក់ដាំ បន្ទាប់មកទើបកូរ រហូតដល់ទឹកត្នោតទាំងនោះក្លាយទៅជាស្ករដែលមានពណ៌លឿងស្រអាប់ ហើយខាប់ ឬ គេសូនជាដុំៗ។ សូមទស្សនាវីដេអូនៅខាងក្រោម៖