ប្រិយមិត្តជាច្រើនមុខជាទន្ទឹងរង់ចាំទស្សនា​ MV បទ “សង្សារមួយខែពីរខែ” របស់ កំពូលតារាចម្រៀងស្រីពូកែកូរអ្នកនាង ពេជ្រ សោភា ជាក់ជាមិនខាន។ ដោយបទចម្រៀងមួយបទនេះគឺកំពុងពេញនិយមជាខ្លាំង ដោយចម្រៀងពីរោះ អត្ថន័យចាក់ដោតចិត្តមិត្តយុវវ័យ។

សង្កេតឃើញថាមួយរយៈក្រោយនេះអ្នកនាង ពេជ្រ សោភា ហាក់បញ្ចេញស្នាដៃបទថ្មីបែបមនោសញ្ចេតនាជាច្រើនបទ ហើយសុទ្ធសឹងតែជាបទដែលទទួលបានការគាំទ្រខ្ពស់។ ជាក់ស្តែងមុននេះបន្តិចបទ “សង្សារមួយខែពីរខែ” ដែលប្រិយមិត្តទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយនោះចេញ MV ជាផ្លូវការហើយ។ ដោយមានការចូលរួមសម្តែងពីតារាថ្មីៗជំនាន់ក្រោយជាច្រើននាក់ ជាពិសេសម្នាក់ៗសុទ្ធសឹងតែមានរូបរាងមុខមាត់ស្រស់សង្ហា និងទេពកោសល្យសម្តែងខ្ពស់។ តោះទស្សនាទាំងអស់គ្នា!