នៅពេលដែលអ្នកចង់បានរាងស្លីមស្អាត អ្នកតែងតែរត់ហាត់ប្រាណនៅលើម៉ាស៊ីនមែនទេ? ជាការពិតណាស់មនុស្សជាច្រើនតែងតែមានការភាន់ច្រឡំបែបនេះ ជាមួយវីធីសាស្រ្តក្នុងការសម្រកទម្ងន់របស់ពួកគេ ដោយមិនដឹងទេថាការរត់ហាត់ប្រាណដោយម៉ាស៊ីនតែមួយមុខ អាចក្លាយអន្ទាក់ដែលធ្វើឲ្យអ្នកកាន់តែធាត់ទៅៗ ដូច្នេះប្រសិនបើអ្នកចង់កែប្រែបញ្ហានេះ គួរជៀសវាងកំហុសក្នុងការធ្វើលំហាត់ប្រាណទាំងនេះ៖

ទី១.ផ្ដោតទៅលើការរត់ ជាជាងការហ្វឹកហាត់កម្លាំង៖ ប្រសិនបើអ្នកចង់បានរាងស្លីមស្អាត ការហ្វឹកហាត់កម្លាំងមានប្រសិទ្ធភាព ជាជាងការរត់នៅលើម៉ាស៊ីន ព្រោះការហ្វឹកហាត់កំលាំងជួយបង្កើននូវសាច់ដុំ ហើយនេះនឹងជួយកាត់បន្ថយការរំលាយអាហាររបស់អ្នក។

ទី២.​ធ្វើលំហាត់ប្រាណ ដោយក្រពះទទេ៖ មនុស្សជាច្រើនតែងតែមានទម្លាប់ហាត់ប្រាណមុនពេលទទួលទានអាហារ ព្រោះគិតថាធ្វើឲ្យរាងកាយកាន់តែធាត់​ ផ្ទុយទៅវិញដើម្បីធ្វើលំហាត់ប្រាណបានសាច់ដុំរបស់អ្នកអាស្រ័យយ៉ាងខ្លាំងទៅលើជាតិស្ករ និងជាតិខ្លាញ់ដើម្បីទទួលបានថាមពល ដូច្នេះអ្នកគួរតែទទួលទានអាហារដែលងាយស្រួលរំលាយក្នុងរយៈពេល ៦០ ទៅ ៩០នាទីមុនពេលធ្វើលំហាត់ប្រាណ។

ទី៣.គិតថាអាចញ៉ាំអ្វីបានគ្រប់មុខ បន្ទាប់ពីការហាត់ប្រាណ៖ ការហាត់ប្រាណតែមួយមុខ​ មិនអាចជួយឲ្យអ្នកអាចស្រកទម្ងន់បានងាយ ហើយរាងកាយរបស់អ្នកមានសុខភាពល្អនោះទេ ដូច្នេះប្រសិនបើអ្នកញ៉ាំច្រើន ហើយហាត់ប្រាណ ធ្វើឲ្យអ្នកកាន់តែធាត់ ហើយរាងកាយ និងរងការឈឺចាប់ ជាពិសេសប្រព័ន្ធការពាររាងកាយរបស់អ្នកនឹងខ្សោយ។

ទី៤.របៀបក្នុងការហាត់ប្រាណដដែលៗ៖ នៅពេលដែលមនុស្សជាច្រើនចង់សម្រកទម្ងន់ ឬ​ ចង់បានសុខភាពល្អ នឹងជ្រើសរើសវីធីក្នុងការហាត់ប្រាណណាមួយ ហើយចាប់ផ្ដើមអនុវត្តជារៀងរាល់ថ្ងៃ ទម្លាប់បែបនេះតែមួយមុខ មិនអាចធ្វើឲ្យទម្ងន់របស់អ្នកស្រកបានទេ ដូចនេះអ្នកគួរតែបន្ថែមនូវរបៀបក្នុងការហាត់ប្រាណឲ្យច្រើនជាងនេះ។

ទី៥.ធ្វើលំហាត់ប្រាណតែពេលឡើងទម្ងន់៖ ប្រសិនបើអ្នកចាប់ផ្ដើមធ្វើការហាត់ប្រាណ នៅពេលដែលទម្ងន់របស់អ្នកចាប់ផ្ដើមឡើង មិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះរាងកាយរបស់អ្នកមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណដ៏ខ្លាំងក្លាមួយនេះទេ ដូច្នេះកុំចាំដល់ពេលរាងកាយកាន់តែធាត់ ទើបចាប់ផ្ដើមហាត់ប្រាណ។