កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ផ្ទុះការភ្ញាក់ផ្អើលកក្រើកសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្រោយពីតារាចម្រៀងប្រុសស្រីល្បីឈ្មោះ៣ដួង ឆន សុវណ្ណរាជ ហ្សូណូ និង សុខ ស្រីនាង ចូលរួមកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ឆ្នាំ២០១៩លើកទី៥ ក្រោមប្រធានបទ ​«យុវជន ការ​ចែករំលែក​និង​ស្នាមញញឹម»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល តែងធ្វើកម្មវិធីតន្រ្តីសប្បុរសធម៌នេះឡើង ក្រោមប្រធានបទផ្សេងៗគ្នា។ ដោយឡែកឆ្នាំនេះហាក់ផ្ទុះកក្រើកខ្លាំងពេញសាកលវិទ្យាល័យតែម្តង ដោយមានវត្តមានកំពូលតារាចម្រៀង៣ដួង របស់ផលិតកម្មយក្សក្រុមហ៊ុនរស្មីហង្សមាសចូលរួម នោះគឺ ឆន សុវណ្ណរាជ ហ្សណូ និង សុខ ស្រីនាង។ អ្នកទាំងបីបានអង្រួនឆាកតន្ត្រីសប្បុរសធម៌ ឲ្យក្លាយជាខនសឺតដ៏សប្បាយរីករាយ ជាពិសេសគឺទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយមានសម្លេងហ៊ោកញ្ជ្រៀវ និងច្រៀងតាមផងដែរ៕