ឃាតកម្មឃាតកម្មដ៏ឃោរឃៅលើក្មេងប្រុសអាយុ២ឆ្នាំ និងរំលោភសម្លាប់លើក្មេងស្រីអាយុ១០ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ ករណីនេះបានធ្វើឲ្យមហាជនទូទាំងប្រទេសសម្តែងការសោកស្តាយ តក់ស្លុតជាពន់ពេក និងបង្ហាញការខឹងសម្បារជាខ្លាំងចំពោះឃាតកគ្មានចិត្តមេត្តាបែបនេះ។

ក្នុងនោះផងដែលកាលពីម្សិលមិញនេះ សពក្មេងប្រុសស្រីទាំងពីរនាក់បងប្អូនត្រូវបាន ក្រុមគ្រួសារសាច់ញាតិយកទៅបូជា អ្វីដែលគួរឲ្យរន្ធត់ចិត្តនោះគឺឪពុកម្តាយរបស់ក្មេងរងគ្រោះបានស្រែកទ្រហ៊ោយំពោរពេញដោយការសោកស្តាយក្នុងការបាត់បង់កូនៗជាទីស្រលាញ់។ គួររំលឹកថា សាកសពជនរងគ្រោះត្រូវបានឃើញនៅក្នុងផ្ទះរបស់ពួកគេ នៅម៉ោងប្រហែលជា៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដោយក្មេងប្រុសអាយុ២ឆ្នាំបានស្លាប់ ចំណែកក្មេងស្រីអាយុ១០ឆ្នាំមានសភាពធ្ងន់ធ្ងរនិងត្រូវយកទៅពេទ្យសង្គ្រោះភ្លាមៗប៉ុន្តែជាអកុសលក្នុងពេលធ្វើដំណើរបន្តទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញក្មេងស្រីរូបនោះក៏បានស្លាប់។ ដោយសមត្ថកិច្ចនិងមន្ត្រីជំនាញសន្យាថាស្វែងរកយុត្តិធម៌ជូនដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ និងសូមឲ្យវិញ្ញាណក្ខ័ន្ធ​ ក្មេងប្រុសស្រីទាំង២ អោយបានទៅដល់សុគិភព៕