សុវត្ថិឌី ធារិកា ដែលមានរហ័សនាមថា នាងតូចសម្លេងពីរោះ ជាអតីតបេក្ខភាពប្រលងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី១ ដែលអាចបកស្រាយចំរៀងបានយ៉ាងពីរោះ មិនថាចង្វាក់ញាក់ សម័យ ឬប្រពៃណីនោះឡើយ។ ទោះបីជាមិនបានទទួលជ័យលាភីក្នុងកម្មវិធីក៏ពិតមែន តែតារាស្រីរូបនេះហាក់ទទួលការងារជាច្រើនដោយនាងបានក្លាយជាអ្នកចម្រៀង Cover របស់ផលិតកម្ម TK Entertainment។

មុននេះបន្តិច សុវត្ថិឌី ធារិកា បានបញ្ចេញសំនៀងបកស្រាយបទ “ស្រលាញ់បងពេញបេះដូង” ដែលជាសំនៀងដើមរបស់អ្នកស្រី សួន ចន្ថា ជាចង្វាក់រ៉ក បានយ៉ាងពីរោះរណ្តំចិត្ត។ សង្កេតឃើញថាមហាជន ជាពិសេសប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់ហាក់គាំទ្រ និងចូលចិត្តបទនេះជាខ្លាំង ជាពិសេសពេលដែលនាងតូចរូបស្រស់សម្លេងពីរោះរូបនេះបកស្រាយឡើងវិញប្រកបដោយកម្លាំង និងទឹកដមសម្លេងក្រអួនក្រអៅ រឹតតែធ្វើឲ្យបទនេះកាន់តែពីរោះមួយបែបទៀត។ តោះស្តាប់ទាំងអស់គ្នា!