ប៉ូលិសស័ក្ដិ៣ បន្លំលួច iPad ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានធានាឲ្យទៅផ្ទះវិញ ដោយថាជាការច្រឡំ ភាគីទាំងសងខាងក៏បានសម្រួលគ្នាបញ្ចប់រឿង
សង្គម May 31, 2019 sovann khmernote

ទីបំផុតលោកប៉ូលិសស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ដែលបន្លំលួចiPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយមានអ្នកធានា។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីបញ្ចប់ការសាកសួរ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ត្រីនគរបាលខាងលើបានធ្វើកិច្ចសន្យានិងត្រឡប់ទៅផ្ទះវិញក្រោយមានអ្នកធានាត្រឹមត្រូវ ហើយ ករណីនេះជាករណីច្រឡំ ហើយភាគីទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់រឿង ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ។

គួររំលឹកផងដែលថាកាលពីព្រឹកវេលាម៉ោង៩ ថ្ងៃទី៣០ ខែឧសភា លោកប៉ូលីសស័ក្ដិ៣ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ រស្មី សាមគ្គី ស្ថិតនៅក្នុងខណ្ឌទួលគោក ដោយឃើញឱកាសល្អក៏បន្លំលួចយកអាយផេតទៅបាត់ ក៏ត្រូវម្ចាស់ហាងមាន គណនីហ្វេសប៊ុកឈ្មោះ leakhenana Jeanana បង្ហោះវីដេអូពីសកម្មភាពបន្លំលួច។ ប៉ុន្តែបានរយៈពេលប៉ុន្មានម៉ោងក្រោយក៏លុបវិញដោយបង្ហោះសារថា៖ “មុននេះមានករណីបាត់ iPad ដោយបងប៉ូលិសម្នាក់ បានមកដកលុយរួចកាន់យកទៅ។ ប្រហែល ២ម៉ោងក្រោយ ខ្ញុំបានបង្ហោះ Facebook ពេលនេះ គាត់បានប្រគល់ iPad មកឲ្យខ្ញុំវិញហើយ ដោយគាត់និយាយថា គាត់យល់ច្រឡំកាន់ចេញទៅ”៕