ករណីរំលោភ​សេពសន្ថវៈ​នៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ ថែមទាំងកាលពីថ្ងៃទី២៩ ខែឧសភា ថ្មីៗនេះមានករណីជនតិរិច្ឆានបានធ្វើការសម្លាប់ក្មេងប្រុសអាយុ២ឆ្នាំ និងរំលោភសម្លាប់ក្មេងស្រីអាយុ១០ឆ្នាំ ជាបងនិងប្អូន កន្លែងកើតហេតុគឺនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ។

ដោយឃើញនូវភាពសាហាវឃោរឃៅបែបនេះអ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងបានសរសេររៀបរាប់ថា៖ “មិនដឹងថានិយាយយ៉ាងណាទេ រឿងរំលោភសំលាប់បានកេីតឡេីងបន្តបន្ទាប់ ២ខែមុនកូនស្រីម្នាក់ រំលោភហេីយអាករសំលាប់ ដោយជនល្មេីស៣នាក់ តែសំណាងល្អ យេីងជួយនាងទាន់ ម្សិលមិញរំលោភហេីយសំលាប់ទៀត ជាអកុសលកូនបានលាយេីងទៅហេីយ បន្សល់ទុក្ខភាពសោកសង្រែង សំរាប់យេីងទាំងអស់គ្នា។ អ្វីដែលខ្ញុំចង់ដាស់តឿន គឺករណីរំលោភបានកេីតរឿងដូចគំហុកទឹកបាក់ បេីយេីងទាំងអស់គ្នា មិនអើពេីរទេនោះថ្ងៃមួយរឿងនេះនឹងធ្លាក់មកលេី កូនចៅយេីង បងប្អូនយេីង ញ្ញាតិយេីង ពិសេស ប្រជាជនយេីង។

នាងខ្ញុំបានធ្លាប់និយាយ និងប្រាប់ហេីយថា តេីហេតុអ្វីបានករណីរំលោភកេីតច្រេីនយ៉ាងនេះ? រូបអាសអាភាស វីដេអូអាសអាភាស, គ្រឿង ស្រវឹង និង ថ្នាំញៀន, ឪកាសនិយម, ប្រព័ន្ធតុលាការ, ការអប់រំ, ការធ្វែសប្រហែសរបស់អាណាព្យាបាល (ទុកចិត្ត) និងមានកត្តាជាច្រេីនទៀត។ តែអ្វីដែលជាតត្តាទី១នោះ គឺ រូបអាសអាភាស និង គ្រឿងស្រវឹង តេីនាងៗដែលចូលចិត្តដោះសំលៀកបំពាក់នោះ នាងមានអារម្មណ៏យ៉ាងណាដែរ ពេលដែលកេីតរឿងនេះឡើង ឬ នាងគិតថាមិនមែនជាកំហុសនាងទេ? នាងខ្ញុំសំអំពាវនាវ ដល់រាជរដ្ឋាភិបាល មេត្តា ជួយដាក់ទោសជនល្មេីសអោយសមទៅទោសដែលច្បាប់បានចែង ហេីយសូមចាត់ការរាល់អ្នកដែលបញ្ចេញរូបភាពអាសអាភាស ថ្នាំញៀន ដាក់ទោសពួកគេ ព្រោះគេជាដេីមហេតុដំបូងនៃ ភាពត្រេកត្រអាល របស់ជនល្មេីស នាងខ្ញុំសរសេរនេះពិតជាប៉ះពាល់ហេីយ តែដេីម្បីជីវិតក្មេងស្រីរងគ្រោះ ទោះអ្នកជេរខ្ញុំ ស្អប់ខ្ញុំ ក៏ខ្ញុំព្រម ខ្ញុំនឹងមិនទ្រាំនៅស្ងៀមទៀតទេ កូនគេ កូនខ្ញុំ ពិតជាឈឺចាប់ណាស់ ខ្ញុំនឹងប្រឈមមុខជាមួយអ្នកដោយភាពត្រឹមត្រូវ ខ្ញុំនឹងមិនយំទៀតទេ តែនឹងប្រឆាំងដាច់ខាត រាល់ទំរង់ បទល្មេីសប្តូរសំបុត្រយន្តហោះហេីយ”៕