ថ្មីៗនេះតារាកំប្លែងជើងចាស់នាយ ហុងដា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានប្រកាសលក់ផ្ទះជាបន្ទាន់ ដើម្បីបានលុយព្យាបាលឪពុកដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់រហូតដាក់អុកស៊ីសែន។ ស្រាប់តែមុននេះបន្តិចលោកបានបង្ហាញអារម្មណ៍ទុក្ខក្រៀមក្រំនៅក្នុងបណ្តាញសង្គម ព្រោះពេលនេះលោកឪពុកជាទីគោរពរបស់លោកបានទទួលមរណភាពហើយ។

លោកបានសរសេររៀបរាប់ថា «ថ្ងៃនេះខ្ញុំបាទនាយ ហុងដា ជួបទុក្ខជាទំងន់ដោយលោកឪពុកខ្ញុំបាទ បានទទួលមរណៈភាពនៅថ្ងៃ ៣១ ខែ០៥ ២០១៩ វេលាម៉ោង១១ ត្រូវនឹងថ្ងៃសុក្រ ខែវិសាខ ឆ្នាំកុល ពស ២៥៦៣»។ មហាជនជាច្រើនបានសម្តែងក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខ ពេញបណ្តាញសង្គម។ ពិតជាដំណឹងក្រៀមក្រំ និងគួរឲ្យសោកស្តាយចំពោះក្រុមគ្រួសារនាយ ហុងដា ដោយទើបប្រកាសលក់ផ្ទះដើម្បីព្យាបាលឪពុក តែពេលនេះក៏បានបាត់បង់លោកឪពុកទៅហើយ។ គួររំលឹកថាកាលពីឆ្នាំ២០១៧ ភរិយារបស់នាយហុងដា បានទទួលមរណភាពដោយសារតែករណី​ឃាត​កម្ម៕