ធ្លាយរឿងលោកប៉ូលិសស័ក្តិ 3 ជិះសុទ្ធតែ Range Rover ស៊េរីទំនើប ពេលទៅ Wing ដកលុយ ច្រលំយក iPad គេចេញមក…
សង្គម May 31, 2019 sovann khmernote

លោកប៉ូលិសស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ដែលបន្លំលួចiPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយមានអ្នកធានា។ យ៉ាងណាមិញក៏មានការភ្ញាក់ផ្អើលជាថ្មីដោយបងប្រុសម្នាក់បានទម្លាយឲ្យដឹងថា លោកប៉ូលីសស័ក្ដិ៣រូបនេះ មានរថយន្ត Rang rover ស្លាកលេខ 2AE-6366 ជាមធ្យោបាយផ្ទាល់ខ្លួន ហើយលោកក៏បានប្រើប្រាស់មធ្យោបាយជិះរថយន្ត Rang rover នេះក្នុងការមកធ្វើដំណើរទៅហាង Wing ហើយច្រលំ iPad ប្រជាពលរដ្ឋដល់ក្នុងផ្ទះ។

គួររំលឹកថាក្រោយពីបញ្ចប់ការសាកសួរ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ត្រីនគរបាលខាងលើបានធ្វើកិច្ចសន្យានិងត្រឡប់ទៅផ្ទះវិញក្រោយមានអ្នកធានាត្រឹមត្រូវ ហើយ ករណីនេះជាករណីច្រឡំ ហើយភាគីទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់រឿង ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ៕