មុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសបុ៊ក ដោយតារាកំប្លែងជើងចាស់ នាងគ្រត សុខៗស្រាប់តែធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យដែលធ្វើឲ្យកូនៗព្រួយបារម្ភជាខ្លាំង។ តាមរយៈប្រភពគណនីកូនប្រុសអ្នកនាងគ្រតដែលមានឈ្មោះថា Nou SyJun ដែលបានបង្ហោះរូបភាពអ្នកនាងកំពុងគេងព្យួរសេរ៉ូមនៅមន្ទីរពេទ្យ ជាមួយសារមួយឃ្លានេះថា «ឆាប់​ជា​សះស្បើយ​ណា​អ្នក​ម្តាយ»។

ប្រភពដដែលបានឲ្យដឹងថាអ្នកនាង គ្រត ដែលជាម្តាយធ្លាក់ខ្លួនឈឺចូលពេទ្យដោយសារមានជម្ងឺក្រពះ ពោះវៀន។ គួរបញ្ជាក់ឲ្យដឹងដែរថាអ្នកនាង គ្រត គឺជាតារាកំប្លែងជើងចាស់មួយរូបដែលមានប្រជាប្រិយភាពខ្ពស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយតែងចេញកំប្លែងកាត់សក់តាមរោងការ ព្រមទាំងសម្តែងនៅលើកញ្ចក់ទូរទស្សន៍ផងដែរ។ យ៉ាងណាមិញមហាជន និងប្រិយមិត្តជាច្រើនសង្ឃឹមថាអ្នកនាងនឹងឆាប់ជាសះស្បើយ៕