ការ៉េមជាចំណីអាហារម្យ៉ាងដែលមានរសជាតិឆ្ងាញ់ ហើយត្រជាក់ៗ ដែលធ្វើឲ្យមនុស្សទូទៅទាំងចាស់ ទាំងក្មេងចូលចិត្តទទួលទាន ជាពិសេសនៅក្នុងរដូវក្ដៅ ម្យ៉ាងវិញទៀតការ៉េមត្រូវបានគេចាត់ទុកជាបង្អែម លាងមាត់បន្ទាប់ពីការញ៉ាំអាហារ។ លក្ខណៈពិសេសរបស់វាត្រូវបានគេធ្វើឡើងក្នុងរូបរាងដ៏ទាក់ទាញបែបស្អាតៗ និងមានគ្រប់រសជាតិដែលធ្វើចេញពីផ្លែឈើជាច្រើនប្រភេទ លើសពីនេះមានលក់គ្រប់ទីកន្លែង។

ដើម្បីផលិតការ៉េមបានគេត្រូវប្រើទឹកខ្ទិះស្រស់ៗ ជាមួយម្សៅទឹកដោះគោ ស្ករស និងទឹកស្ករពោត ដែលត្រូវបានលាយបញ្ចូលគ្នាដោយម៉ាស៊ីនដែលមានល្បឿនលឿនក្នុងការលាយគ្រឿងផ្សំចូលគ្នាបានល្អ។ បន្ទាប់ពីមកទើបយកទៅដាក់ក្នុងម៉ាស៊ីនមួយទៀត ដោយកម្ដៅ ១៦០ ដឺក្រេ ដើម្បីសម្លាប់មេរោគ រួចបន្ថែមនូវរសជាតិផ្សេងៗ និងលាយបញ្ចូលគ្នារហូតល្បាយទាំងនោះកកបានជាសាច់ការ៉េម ទើបយកទៅវេចខ្ចប់ជាមួយនំ ឬ គ្រឿងបន្ថែមផ្សេងៗដែលធ្វើឲ្យការ៉េមកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ សូមទស្សនាវីដេអូនៅខាងក្រោម៖