អ្នកនាង សៀម ស្រីណុច គឺជាអតីតតារាចម្រៀងចូលប្រឡូកក្នុងពិភពសិល្បៈដំបូងនៅក្នុងឆ្នាំ១៩៩៨ អ្នកនាងក៏ធ្លាប់ថតចម្រៀង កាយវិការជាច្រើន ឲ្យផលិតកម្មក្នុងស្រុក ក៏ដូចជាផលិតកម្មនៅក្រៅស្រុកផងដែរ។ យ៉ាងណាមិញរហូតមកដល់ឆ្នាំ២០០៣ អ្នកនាងបានលាឈប់ពីសិល្បៈ ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីនៅក្នុងឆ្នាំ២០០៦។ អ្នកនាង សៀម ស្រីណុច បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯប្រទេសកាណាដាតាំងពីឆ្នាំ ២០០៧ សព្វថ្ងៃនេះអ្នកនាងមានកូនស្រីម្នាក់ និងរស់នៅប្រកបដោយសុភមង្គល។

យ៉ាងណាមិញក៏មកមើលនូវជីវភាពរស់នៅ និងរូបសម្រស់របស់អ្នកនាង សៀម ស្រីណុច ដែលនៅតែមានរូបសម្រស់ស្រស់ស្អាត មានភាពហ៊ឺហាជាមួយរបស់ប្រើប្រាស់ និងមានសុភមង្គលបំផុតជាមួយនឹងស្វាមី។ គួររំលឹកថាអ្នកនាង សៀម ស្រីណុច មានសំឡេងប្រហាក់ប្រហែលគ្នា ទៅហ្នឹងតារាចម្រៀងជើងចាស់ គឺអ្នកស្រី មាស សុម៉ាលី។ ធ្លាប់បានជាប់ចំណាត់ថ្នាក់ ជាកំពូលស្រីស្អាតផងដែរ កាលពីទសវត្សរ៍ ២០០០ ក្នុងចំណោមស្រីស្អាតទាំងបួន ដែលមានដូចជា ស្រី តូចចំណាន, ពេជ្រ ច័ន្ទបូរមី និង ឡាយ លក្ខិណា ដែលធ្វើការវិនិច្ឆ័យដោយ ទស្សនាវដ្ដីប្រជាប្រិយ៕