ស្រោមដៃដែលមានភាពយឺត ទន់ ហើយពណ៌ស ភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ ឬ មន្ទីរពេទ្យពិសោធន៍ផ្សេងៗ ដើម្បីជៀសវាងពីការឆ្លងមេរោគ ត្រូវបានផលិតចេញពីជ័រកៅស៊ូ។ ដើម្បីផលិតស្រោមដៃក្នុងចំនួនច្រើន និងមានភាពងាយស្រួលគេត្រូវប្រើពុម្ពពីសេរ៉ាមិច ឬ អាលុយមីញ៉ូម ដែលមានរូបរាងដូចដៃមនុស្សទៅជ្រលក់ជាមួយជ័រកៅស៊ូ។

មុនពេលដែលជ្រលក់ជ័រកៅស៊ូ គេត្រូវយកពុម្ពទាំងនោះទៅលាងជាមួយនឹងសាប៊ូ និងត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ដើម្បីធានាថាវាមិនមានស្នាមប្រឡាក់ ឬ ធូលី ព្រោះដើម្បីថែរក្សាអនាម័យ និង មិនធ្វើឲ្យមានប្រហោងនៅពេលជ្រលក់ជ័រកៅស៊ូ។ បន្ទាប់មកគេត្រូវយកពុម្ពទាំងនោះ ទៅសម្ងួតឲ្យស្ងួត ទើបអាចយកទៅជ្រលក់ជ័រ បង្កើតជាស្រោមដៃបាន រួចគេត្រូវធ្វើតេស្តពីគុណភាពរបស់វាជាមុនសិន ទើបអាចវេចខ្ចប់ដាក់ក្នុងប្រអប់។ សូមទស្សនាវីដេអូនៅខាងក្រោម៖