ព្យុះរិះគន់ទៅលើការអនុវត្តន៍ច្បាប់របស់អង្គភាពនគរបាលជាតិ បានធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook តាំងពីព្រឹករហូតមកដល់ពេលនេះ ដោយសារតែមហាជន មានការហួសចិត្តយ៉ាងខ្លាំងចំពោះការឆ្លើយដោះសារ ថាលោក ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ថាមិនមែនជាករណីលួចនោះទេ តែជាករណីច្រឡំ និងមានការដោះលែងអោយទៅផ្ទះវិញ ក្រោយពេលធ្វើការកិច្ចសន្យារួចរាល់។

មិនត្រឹមតែមហាជននោះទេដែលធ្វើការរិះគន់ខ្លាំងលើស្ថាប័ននគរបាលជាតិ ដែលមានតួនាទីក្នុងការរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនោះ តែថ្មីៗលោកឧកញ៉ា ហ៊ុន ជា ដែលគេស្គាល់ថាជាក្មួយប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ទ្រាំមិនបាននោះដែរ ដោយលោកឧកញ៉ា បានបង្ហោះសារមួយឃ្លាថា៖ “ជួបច្រឡំដៃ បងៗចោអើយ ដាច់បាយហើយវើយ (ថ្មីជានិច) អាអត់កំណើតគេអោយអារ៉ែងម៉ានអា ? បានអារ៉ែងប៉ុនប៉ងលួច ចឹង ? វាសំតែគុកហើយ អារឿងនិទាន”៕