អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញសេចក្តីបំភ្លឺ ហេតុការណ៍ទាំងស្រុង ជុំវិញប៉ូលិសស័ក្តិ ៣ ច្រឡំដៃយក iPad ទី១ ពិតជាបានយក iPad តែយកឲ្យវិញ ទី២ ពិនិត្យឃើញជីវភាពធូរធារពុំមានខ្វះខាត ទី៣. បញ្ហាខួរក្បាល
សង្គម May 31, 2019 SAM

ថ្មីៗនេះមានផ្ទុះករណីកក្រកើពេញបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីលោកប៉ូលិសស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ដែលបានយក iPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ដោយអះអាងថា ករណីនេះ លោកប៉ូលិសស័ក្ត៣រូបនោះច្រលំដៃយកទៅតែប៉ុណ្ណោះ ហើយភាគីទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់រឿង ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ។

ជុំវិញករណីនេះផងដែរ មហាជនជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការបែបនេះរបស់មន្ត្រីសមត្ថកិច្ច ហើយក៏បានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងផងដែរនៅលើបណ្តាញសង្គម។ ទាក់ទងនឹងបញ្ហានេះ ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏បានចេញសេចក្តី​បំភ្លឺ​​ ដែលពាក់ព័ន្ធ​នឹងករណី​មន្ត្រី​នៃ​អង្គភាព​នគរបាល​ជើង​ទឹក​០១​រូប​ ​ត្រូវ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សព្វផ្សាយ​អំពី​សកម្មភាព​យក​ iPad​ ពី​ផ្ទះ​វេរ​ប្រាក់​មួយ​កន្លែង​ ដែលមានខ្លឹមសារដូចខាងក្រោម៖ ប្រភព៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​