ករណីលោកប៉ូលិសស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋានព្រំដែនទឹក ដែលបានយក iPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចដោះលែង ដោយមិនមានដាក់ទោស ក្រោយហេតុផលថា ច្រលំដៃយកទៅនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក សម្តែងការហួសចិត្តយ៉ាងច្រើន ថែមបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃផងដែរ។

ទាក់ទងនឹងករណីនេះ ឧកញ៉ា ហ៊ុន ជា ក៏ប្រតិកម្មនឹងករណីរសើបមួយនេះផងដែរ ហើយនៅមុននេះបន្តិចលោកឧកញ៉ាក៏បានបង្ហោះសារឲ្យបងប្អូនប្រុងប្រយ័ត្នផងដែរ ដោយមានខ្លឹមសារថា ”
Good morning Cambodia people មើលមើលចំណាំលេខឡានផងបងប្អូន ច្រឡំលួចមិនអីទេព្រោះវាគ្នានទោសទេ បាទ យ៉ាត់ច្រឡំបុក វិញតិចអត់ទោសទៀតទៅបងប្អូន ? ព្រោះលឺគេថាគាត់ណឹងខួរ ក្បាលមិនសូវល្អផង មានប៉ូលីសបែបណឹងផងខ្វះមនុស្សមែន ?$???”៕