រឿងរ៉ាវក្នុងសង្គមសិល្បៈមួយដែលធ្លាប់បានកើតឡើងលើកញ្ញា ទេព បូព្រឹក្ស ក្រោយពេលដែលមានបុរសម្នាក់យកស្រាបៀរជះលើតារាស្រីរូបនេះ នៅលើឆាកតន្ត្រី រហូតមានការប្តឹងផ្តល់គ្នាដល់តុលាការ ដោយជនបង្កសុខចិត្តសងជំងឺចិត្តដល់កញ្ញា ទេព បូព្រឹក្ស ចំនួន 1 ម៉ឺនដុល្លារដើម្បីបញ្ចប់រឿង។ ថ្មីៗនេះដែរ លោក ហេង ឡុង ដែលគេស្គាល់ស្ទើរគ្រប់គ្នានៅលើបណ្តាញសង្គម Facebook ក៏ស្រាប់តែយករូបថតចាស់ ជាមួយកញ្ញា ទេព បូព្រឹក្ស មកបង្ហោះដោយភ្ជាប់ពាក្យមួយឃ្លាថា “បន្ទាប់ពីអាយដលត្រូវបានគេជះប៊ីយែរដាក់មុខ យើងបានយកថវិការទៅជួយបងសានម៉ៅ និងបងក្តឹប”ដោយសារមួយឃ្លានេះធ្វើអោយលោក G-Devith ដែលជាគូស្នេហ៍កញ្ញា ទេព បូព្រឹក្ស ហួសចិត្តយ៉ាងខ្លាំង។

បន្ទាប់ពីហួសចិត្តចំពោះសារលោក ហេង ឡុង រួចមកលោក G-Devith ក៏បានរៀបរាប់នៅលើ Facebook លោកថា៖ “ពាក្យសម្តីដែលបុរសមិនគួរនិយាយឥឡូវនេះគាត់បាននិយាយហើយ សូមបងប្អូនជួយផ្តល់យោបល់ម្នាក់មួយម៉ាត់ផង ..តម្លៃស្រ្តីនៃប្រទេសខ្ញុំអើយបុគ្គលដែលមានកិត្តយសដូចបងឡុង គេមិនបានផ្តល់អោយអ្នកឡើយ ខ្ញុំចុកទ្រូងនិងក្តុកក្តួលណាស់ idolអើយ ។”